• ABOUT
  • MESSAGE
  • NEWS
  • PHOTO
  • PROJECT
    • Media Research
    • Media Crisis Management
    • Weekend Film Screening
    • Exhibition on Cambodia Journalism
    • Journalist Training
    • Editor Forum
    • TV and Radio Show
    • Journalist Research Assistance
  • MEMBER
    • MEMBERSHIP APPLICATION FORM
    • MEMBER_SHIP
    • MEMBER LIST
  • PRESS RELEASE
  • CONTACT US

ការបង្កើតសហភាពសហព័ន្ធអ្នកសារព័ត៌មាន កម្ពុជា គឺដើម្បីដើរតួនាទីរួមចំណែកជា ផលប្រយោជន៍ធំ៣យ៉ាង៖

ទី១) ដើម្បីបម្រើផលប្រយោជន៍អ្នកសារព័ត៌មាន

ទី២៖) ដើម្បីបម្រើ ផលប្រយោជន៍ អ្នកទទួលព័ត៌មាន នោះគឺប្រជាជន

ទី៣) ដើម្បីផលប្រយោជន៍មាតុភូមិកម្ពុជា។

លោក ហ៊ុយ វណ្ណៈ មានថ្លែងគូសបញ្ជាក់ថា៖ «យើងជំនឿដូចគ្នាថា ភាពរីកចម្រើនរបស់បុគ្គល របស់គ្រួសារ របស់សហគមន៍ និងរបស់ ប្រទេសជាតិ គឺអាស្រ័យលើគុណភាពនៃការគិតរបស់ប្រជាជន ។ ប្រជាជនគិតបានគ្រប់ជ្រុងជ្រោយ និងសម្រេចចិត្តត្រូវ គឺអាស្រ័យលើ គុណភាព នៃដំណឹងដែលគេទទួលជារៀងរាល់ថ្ងៃ តាមគ្រប់មធ្យោបាយ។ យើងមិនត្រូវបណ្តែតបណ្តោយឲ្យការបំភ្លៃ ពាក្យចចាមអារ៉ាម ភាពមិនច្បាស់ ព័ត៌មានមិនផ្លូវការ ដឹកនាំសង្គម និងការសម្រេចចិត្តរបស់សង្គមនោះទេ» ។

លោកបន្តថា ក្នុងសង្គមប្រជាធិបតេយ្យ គេមិនអាចឃាត់ឃាំងសេរីភាពនៃការបញ្ចេញមតិ ទស្សនៈ និងការគិតរបស់សង្គមនោះទេ។ ក៏ប៉ុន្តែអ្វីដែលយើងគួរធ្វើ នឹងត្រូវតែធ្វើឲ្យបាន គឺរួមគ្នាខិតខំរួមពង្រឹងមូលដ្ឋាន ការផ្សព្វផ្សាយព័ត៌មានឲ្យបានត្រឹមត្រូវឲ្យដើរមុនសតិអារម្មណ៍ ឲ្យដើរមុនភាពមិនច្បាស់លាស់ឲ្យដើរមុនការ ញុះញ៉ុង និងឲ្យដើរមុនការបំផុសបំផុលសង្គម។ មានតែការបង្កើនជំនឿភាពជាក់ស្តែងទេ ដែលអាចជំនះបាននូវភាពមិនពិតប្រាកដរបស់សង្គម ព្រមទាំងអាចជួយរុញ សកម្មភាពសង្គមឲ្យបានកាន់តែជឿនលឿនទៅមុខ។

តាមផែនការងារ គឺសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នឹងសហការជាមួយស្ថាប័នផ្លូវការ ទាំងផ្នែករដ្ឋ វិស័យឯកជន អង្គការជាតិ និង អន្តរជាតិផ្លូវការ ដើម្បីចូលរួមសិក្ខាសាលាធ្វើបទបង្ហាញ ក្នុងនោះមានទាំងអំពី វិស័យច្បាប់ សេដ្ឋកិច្ច ពាណិជ្ជកម្ម រដ្ឋបាល វិស័យ ឯកជនជាដើម ដើម្បីសិក្ខាកាមជាអ្នកសារព័ត៌មាន មានចំណេះដឹងជាមូលដ្ឋានពិតប្រាកដ។ ពេលនោះហើយ គេនឹងឃើញពីការប្រែប្រួល គុណភាពនៃការផ្សព្វផ្សាយ  ហើយក៏នឹងឃើញការប្រែប្រួល ឥរិយាបទជាវិជ្ជមាននៃការគិតរបស់សង្គម ។ គុណភាពព័ត៌មាននឹងរួមចំណែក ធ្វើឲ្យសង្គមមាននិរន្តភាព ក្នុងនោះក៏រួមចំណែករក្សាបាននូវទ្រព្យសម្បត្តិ របស់របរ មរតកជាតិ ឧត្តមគតិជាតិ និងកិត្យានុភាពរបស់ជាតិ ឲ្យនៅស្ថិតស្ថេរគង់វង្សតជំនាន់មនុស្ស៕

Date:20-07-2018 [114]
 UJFC PRESIDENT
 UJFC STRUCTURE
  FIND US ON FACEBOOK
Union of Journalist Federations of Cambodia - UJFC
  UJFC VISITOR

Home | Contact Us | About Us | Top
Copyright 2016 - UJFC, Union OF Journalist Federations of Cambodia. Developed by than.dara18@gmail.com