ឯកឧត្ដម ហ៊ុយ វណ្ណៈ ប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក.) បានអញ្ជើញដឹកនាំគណៈប្រតិភូចូលថ្វាយកម្រងផ្កា គោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ ព្រះ មហា វីរក្សត្រ ព្រះ វររាជ បិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ ខួប ៨ឆ្នាំ (១៥ តុលា ២០១២ - ១៥ តុលា ២០២០) នៃការយាងចូលទីវង្គត់ ដែលប្រារព្ធ នៅ ព្រះ បរម រូប សួនច្បារ វិមានឯករាជ្យ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ៕